Alek ប្រកាសច្បាស់ថាជាគូស្នេហ៍នឹងBow ត្រៀមដំណើរទៅមុខជាមួយគ្នាបន្តទៀតបន្ទាប់ពីរង់ចាំមើលចិត្តគ្នាជាងមួយឆ្នាំ!

គូស្នេហ៍របស់ Alek Theeradej និង Bow Maylada នឹងដល់ពេលផ្លាស់ប្តូរស្ថានភាពពីមកប្រើពាក្យថាសង្សារបន្ទាប់ពីអ្វីៗទាំងអស់កាន់តែច្បាស់។ ថ្មីៗនេះ អ្នកគាំទ្រ បានស្រែកហ៊ោកញ្ជ្រៀវ បន្ទាប់ពី Alek Theeradej បានប្រកាសយ៉ាងច្បាស់ តាមរយៈកិច្ចសម្ភាសន៍ចុងក្រោយ ជាមួយកម្មវិធី Nine Entertainment និយាយ​ដូច្នេះ ស្ថានភាពរបស់ឥឡូវនេះគឺជាគូស្នេហ៍។ ចេញ​ពី​ការ​ប្រកាស​នេះ ​មិន​ចាំ​បាច់​ប្រាប់ Bow អ្វី​មុន​ឡើយ ព្រោះ​ពួក​គេ​ស្គាល់​គ្នា​ច្បាស់​ហើយ​ជឿ​ថា​នាង​មិនអីនោះទេ។

បញ្ជាក់​ពី​ស្ថានភាព​សង្សារ​លើក​នេះ Alek ថា​មិន​គួរ​មាន​ផល​ប៉ះ​ពាល់​អ្វី​ទេ ព្រោះ​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​ថា​គូស្នេហ៍​មួយ​គូ​នេះ​ជា​គូស្នេហ៍​បែប​ណា។ ឥឡូវ​នេះពួកគេទាំងពីរក៏​សប្បាយ​ចិត្ត​ណាស់ ពួកគេ​បាន​នៅ​ជាមួយ​គ្នា​ជាង​មួយ​ឆ្នាំ​ហើយ ។
After Footer (Active) - damrei Mr1 Zone2
Eriya