Mai Davika វាសចង្កេះបង្ហាញលេខសល់តែ……..ប៉ុណ្ណឹងហើយមិនអោយហ្វេនៗបារម្ភរឿងកើតរោគស្គមយ៉ាងម៉េច! មានវីដេអូ

ជួបច្រើនណាស់រឿងខមិនថានាងស្គមជ្រុលមករហូត សម្រាប់តារាសម្ដែងស្រីរូបស្រស់កំពូលរាងយ៉ាង Mai Davika រហូតដល់គ្រប់គ្នាកើតការឆ្ងល់និងសួរសំនួរថារាល់ថ្ងៃនាងញុំអ្វីខ្លះ ញុំបាយខ្លះអត់ ព្រោះរាងស្អាតពេកហើយ ជ្រើសរើសយកឈុតតូចបំផុតមកស្លៀកហើយនៅត្រូវបញ្ចូលលេខថែមទៀត

ហើយរូបភាពជាក់ស្ដែងក្នុងវីដេអូដែលសាម៉ីខ្លួនថតផុសក្នុងស្ទាយស្អាតៗ និងពេញទៅដោយទំនុកចិត្តខ្ពស់អមជាមួយឃ្លារខ្លីៗថា “22” ក្នុងរយៈពេលនេះ Mai មានចង្កេះស្ដើងខ្លាំងណាស់សល់ត្រឹមតែ 22 ទេមិនគួអោយជឿសោះ

After Footer (Active) - damrei Mr1 Zone2

ធ្វើអោយគ្រប់គ្នានាំគ្នាចូលទៅខមិនបង្ហាញការយល់ឃើញពេញទឹកពេញដី ហើយរឿងនេះ Mint Chalida ក៏ចូលទៅខមិនដែរថា “ជាធម្មតាមានញុំសាច់ជ្រូកអាំងដែរទេ”

អត្ថបទដោយ : នីត្តា