តាំងតែមានផ្ទៃពោះមក Dew Arisara កាន់តែស្រស់ស្អាតឡើងរំភើបចិត្តជិតបានឃើញមុខកូនបង្ហើបប្រាប់ឈ្មោះកូនដែលបានត្រៀមទុក! មានវីដេអូ
អាចនិយាយបានថារំភើបពេញប្រទេសជាមួយអ្នកម៉ាក់រូបស្រស់យ៉ាង Dew Arisara ដែលទើបតែនាំស្វាមីអ្នកជំនួញ Sebastian Lee រៀបចំកម្មវិធីជប់លៀងដើម្បីបើកបង្ហាញភេទកូនដំបូងកាលពីពេលថ្មីៗកន្លងមក ថាកូនដំបូងជាកូនប្រុសទៅតាមអ្វីដែលគ្រប់គ្នាទស្សទាយទុក
នៅពេលថ្មីៗនេះខាង Wanjeabjeab អ្នកចាត់ការផ្ទាល់ខ្លួនរបស់ Dew បានថតវីដេអូខណៈពេលដែល Dew និយាយឈ្មោះកូនតែបានរៀបចំទុកបានស្ដាប់យ៉ាងច្បាស់ៗជាមួយគ្នា ដោយឈ្មោះដែលបានរៀបចំទុកនិងពិតជាពិរោះហើយក៏ជួននិងឈ្មោះម៉ាក់ប៉ាខ្លាំងណាស់
រឿងនេះហ្វេនៗសុទ្ធតែនាំគ្នាចូលទៅខមិនចូលរួមសម្ដែងភាពត្រេកអរគ្រប់ៗគ្នា ហើយអ្វីដែលសំខាន់នៅមាននិយាយក្នុងន័យតែមួយថា Dew Arisara ជាអ្នកម៉ាក់ដែលមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ពីមួយថ្ងៃទៅមួយថ្ងៃ
អត្ថបទដោយ : នីត្តា

























