ជាដំណឹងមួយគួរឲ្យសោកស្ដាយជាទីបំផុត ដែលតារាកំប្លែងល្បីឈ្មោះជើងចាស់របស់ប្រទេសថៃ គឺលោក Pongneng Chernyim បានទទួលមរណៈភាពចាកចោលគ្រួសារខណៈដែលលោកមានអាយុ ៥៩ ឆ្នាំផងដែរ។
យ៉ាងណាមិញតាមការបញ្ជាក់របស់ក្រុមគ្រួសារអតីតតារាកំប្លែងរូបនេះបានបញ្ជាក់ថា កន្លងមកលោកមានជំងឺក្រលៀនប្រចាំកាយ លុះដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២២ម្សិលមិញនេះ ជម្ងឺលោកចាប់ផ្តើមមានអាការធ្ងន់ធ្ងរត្រូវបញ្ជូនមកមន្ទីរពេទ្យភ្លាមៗ ទោះបីក្រុមគ្រូពេទ្យព្យាយាមអស់ពីលទ្ធភាពក៏មិនបានធូរស្បើយ រហូតទទួលមរណៈភាពតែម្ដង។
ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗ ជាពិសេសអ្នកសិល្បៈជាច្រើនបាននាំគ្នាសម្ដែងការសោកស្ដាយ ព្រមទាំងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអតីតតារាកំប្លែងរូបនេះគ្រប់គ្នាផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី