ម៉េចចឹង! Aum និយាយថាបែកគ្នានិងអតីតសង្សារ តែឃើញដើរលេងជាមួយគ្នាដូចគូស្នេហ៍អញ្ចឹង!(មានរូបភាព)

ពិតណាស់ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីមួយរយៈពេលមុន តារាសម្ដែងថៃស្រីកញ្ញា Aum Patchrapa បានប្រកាសចែកផ្លូវគ្នាជាមួយនិងលោក Pok ហើយថែមទាំងនិយាយថាទំនាក់ទំនងរបស់អ្នកទាំងពីរ គឺត្រឹមតែជា​មិត្តនឹងគ្នាតែប៉ុនណោះ។

តែយ៉ាងណាមិញ ស្រាប់តែកាលពីពេលថ្មីៗនេះ Aum បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលគ្រប់គ្នាបានឃើញនាងនាំមិត្តភក្ដិដូចជាតារាសម្តែងស្រី Pooklook និង May ទៅធ្វើលំហែកាយនៅឯម៉ាល់ឌីវ តែអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍គឺ ក្នុងដំណើរកម្សាន្តនោះស្រាប់តែមានវត្តមានលោក Pok ហើយថែមទាំងបានថតវីដេអូជាមួយ Aum យ៉ាងផ្អែមល្ហែម ប្រៀបដូចជាគូស្នេហ៍កាលពីមុនអញ្ចឹង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើននាំគ្នាសង្ស័យថា ពេលនេះទំនាក់ទំនង Aum និងអតីតសង្សារ អាចនិងវិលទៅជាល្អប្រសើរដូចកាលពីមុនក៏អាចថាបាន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី