ជាការពិតណាស់ ចាប់តាំងពីពេលដែលតារាស្រី Cheer បើកបង្ហាញទំនាក់ទំនងជាសាធារណៈជាមួយនិងគូស្នេហ៍ នាងតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជារឿយៗក្នុងបណ្ដាញសង្គម ធ្វើឲ្យហ្វេនៗជាច្រើនលួចច្រណែនយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងដូចជាថ្មីនេះគូស្នេហ៍តារាស្រីរូបនេះ ដែលមានឈ្មោះថា Bick បានបង្ហាញទង្វើផ្អែមល្ហែមយ៉ាងខ្លាំងចំពោះគូស្នេហ៍ ដោយលោកបានបង្ហោះរូបភាពអង្គុយរង់ចាំមិត្តស្រីចូលសាឡនដោយមិនខ្វល់ថារង់ចាំយូរ ឬ ខ្វល់ពីមុខមាត់អ្វីនោះទេ ហើយថែមទាំងបង្ហាញទឹកមុខសើចសប្បាយជាមួយគូស្នេហ៍ថែមទៀតផង។
តាមរយៈទង្វើមួយនេះ កំពុងតែធ្វើឲ្យមហាជននិងហ្វេនជាច្រើន ពិសេសនារីៗលួចច្រណែននឹងតារាស្រី Cheer យ៉ាងខ្លាំង ព្រោះនាងមិនត្រឹមតែមានសង្សារសង្ហាសម្បូរទ្រព្យនោះទេ ហើយថែមទាំងពូកែយកចិត្តគ្រប់ពេលវេលាទៀតផង៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី