ជាគូស្នេហ៍តារាដែលមានហ្វែនខ្លាប់តាមគាំទ្រច្រើនជាងគេបំផុតនៅក្នុងប្រទេសថៃក៏ដូចជានៅក្រៅប្រទេសសម្រាប់លោក Mark_prin និងតួឯកស្រីលំដាប់កំពូល kimmy_kimberley ដែលពេលនេះបាននឹងកំពុងដឹកដៃគ្នារៀបចំកម្មវិធីមង្គលការយ៉ាងសប្បាយរីករាយ។ មូលហេតុដែលធ្វើអោយពួកគេសម្រេចចិត្តរៀបកាគឺដោយសាដឹងច្បាស់ពីចិត្តខ្លួនឯងថាមិនអាចខ្វះម្នាក់ទៀតបាន ម្យ៉ាងវិញទៀតពួកគេមានភាពចុះសម្រុងគ្នាល្អហើយអាចមើលឃើញអនាគត់រួមគ្នាបាន។ ប៉ុន្តែអ្នកទាំងអស់គ្នាដឹងទេថា…

នៅមានចំនុចមួយទៀតដែលតារាស្រីទើបតែបានបង្ហាញថាអនាគតស្វាមីរបស់នាងពិសេសកម្រិតណា។ តារាប្រុសរបស់យើងមិនត្រឹមជាមនុស្សដែលយល់ចិត្តមិត្តស្រីខ្លាំងបំផុត ស្រលាញ់ខ្លាំងបំផុតតែប៉ុណ្ណោះនោះទេ គាត់គឺជាបុរសដែលការពារនាងបានយ៉ាងហ្នត់ចត់បំផុតទៀតផងទោះបីពេលមានគាត់នៅក្បែរ ឬមិនមានក៏ដោយ។

នៅផ្ទះពេលមានវេលារួមគ្នាលោក Mark_prin បង្រៀនមិត្តស្រីអោយចេះក្បាច់វាយដើម្បីការពារខ្លួនករណីគាត់មិននៅ តារាប្រុសបង្រៀនស្ទើររាងរាល់សប្តាហ៍រហូតប្រាកដចិត្តថានាងពិតជាអាចរត់យករួចខ្លួនពីហានីភ័យនានាបានទើបសុខចិត្ត។ ចុងក្រោយធ្វើបានសម្រេចព្រោះ kimmy_kimberley អាចវាយយកឈ្នះអ្នកដែលចង់រករឿងនាងបានមែន នាងផុសអោយ Credit ទៅអនាគតស្វាមីពេញៗមាត់ថា “វិជ្ជាដែលបងម៉ាកធ្លាប់បង្រៀនពេលនេះបានយកមកប្រើប្រាស់ហើយ!”។


អត្ថបទដោយ សា



