មុនទៅដណ្ដឹងកូនក្រមុំគេចូលគ្រួសារ តោះមកមើលទិដ្ឋភាពគេហដ្ឋានពិតរបស់តួឯកប្រុស Alek….

ត្រជាក់ត្រជុំដល់ហើយ! បង្ហាញកម្រងរូបភាពទិដ្ឋភាពគេហដ្ឋានពិតរបស់តួឯកប្រុសលោក Alek Teeradetch មួយខ្នងជាកម្លាំងញើសឈាមលោក ខិតខំសន្សំលុយធ្វើការក្នុងវិស័យសិល្បៈ តុបតែងគ្រប់ជ្រុងដោយពេញចិត្ត ជាពិសេសគឺដាំដុំដើមឈើរលម្អរជុំវិញផ្ទះយ៉ាងខៀវស្រងាត់។

ដោយតារាប្រុសលោក Alek Teeradetch ក្នុងវ័យ៣២ឆ្នាំ អ្វីៗហាក់ប្រសើរយ៉ាងរលូនក្នុងជីវិតលោក ជីវិតកាងារក៏ជោគជ័យលូនពីតារាប្រុសរាយរងបានក្លាយជាតួឯកប្រុសមួយរូបផងដែរ។ ចំណែកគ្រួសារក៏រស់នៅជុំគ្នាក្នុងផ្ទះថ្មីយ៉ាងសុខសាន្ដ ហើយរឿងស្នេហាវិញរូបលោកថ្មីៗនេះបាននិយាយពេញៗមាត់ថា​ តួឯកស្រី Bow Maylada គឺជាគូស្នេហ៍របស់លោក ទាំងគូបានទាក់ទងមើលចិត្តគ្នាមួយរយះហើយ ហើយពេលនេះក៏គឺជាសង្សារនឹងគ្នាហើយ។ តោះមកមើលទិដ្ឋភាពខ្លះៗរបស់ផ្ទះលោក Alek ខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ