ទើបតែមានដំណឹងល្អពេលដែលសង្សាហាយសូវ័យក្មេង Note Wiset Rangsee Singpipat ធ្វើឱ្យភ្ញាក់ផ្អើលលុតជង្គង់សុំរៀបការ តារាសម្ដែងដ៏ស្រស់ស្អាត Patricia Good។ ថ្មីនេះ តារាស្រីរូបនេះបានចេញមកប្រាប់អំពីអារម្មណ៍របស់ខ្លួនដែលពេលនោះដែរមានការភ្ញាក់ផ្អើលរំភើបនិងសប្បាយចិត្តផងដែរ។ ពេលនោះដែរ នាងបានប្រាប់ថាបានទៅដំណើរកម្សាន្តគ្រួសារនៅប្រទេសអង់គ្លេស បន្ទាប់មកមិត្តប្រុសរបស់នាងក៏បានហោះទៅតាមថាចង់ចូលរួមដែរ។
វាហាក់ដូចជាគ្មានការសង្ស័យទេ ប៉ុន្តែនៅថ្ងៃនោះ Note ដែលជាមិត្តប្រុសក៏បានបបួលគាត់ចេញទៅដើរលេងក្នុងសួនច្បារហើយក៏ស្រាប់តែដំឡើងកាមេរ៉ារូបបន្ទាប់មកងាកមកវិញបានលុតជង្គង់ចុះ តែក៏មិនបាននិយាយអ្វីនោះដែរ។ មួយសន្ទុះក្រោយមកលោកក៏បានខ្សឹបប្រាប់នាងតិច «តោះយើងរៀបការ» ហើយនាងក៏បានយល់ព្រមទាំងទឹកភ្នែក។ ពេលនោះជនបរទេសដែលដើរកាត់ ក៏បានស្រែកអបអរសាទរផង។ ចំពោះចិញ្ចៀនវិញមិនទាន់បានពាក់នោះទេដោយសារតែចិញ្ចៀនគឺរលុង កំពុងត្រូវដោះស្រាយ ហើយចិញ្ចៀននេះដែរគឺជាចិញ្ចៀនដែលម្ដាយរបស់Noteឱ្យសម្រាប់កូនប្រសារស្រី។
After Footer (Active) - damrei Mr1 Zone2
Eriya







