ពិតណាស់មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញតារាសម្ដែងថៃស្រីកញ្ញា Taew Natapohn តែងតែបង្ហោះរូបភាព នៅពេលដែលនាងកំពុងតែហាត់ប្រាណដើម្បីឲ្យរាងកាយ និងសាច់ដុំរឹងមាំ ធ្វើឲ្យមហាជនជាច្រើនសរសើរពីការថែទាំរូបរាងកាយរបស់នាង។
តែយ៉ាងណាមិញស្រាប់តែ កាលពីថ្ងៃទី២៣ ខែសីហា ម្សិលមិញនេះ Taewបានបង្ហោះរូបចំនួនពីរសន្លឹកនៅក្នុងគណនីអ៊ីនស្តាក្រាមរបស់នាង ដែលរូបភាពនោះពិតជាធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងបង្ហាញអារម្មណ៍ខកចិត្ត ព្រោះមើលទៅរូបរាងរបស់នាងនៅពេលនេះ គឺពិតជាស្គមជាងមុខខ្លាំងណាស់។
ក្នុងនោះផងដែរគ្រាន់តែអ្នកគាំទ្រឃើញបែបនេះភ្លាម គ្រប់គ្នាក៏បានលាន់មាត់និយាយថា រូបរាងនាងនៅពេលនេះគ្មានសាច់គ្មានឈាមសោះ ពោលគឺស្គមខ្លាំងពេកហើយ ជាហេតុធ្វើឲ្យអ្នកគាំទ្រសឹងតែខកចិត្តគ្រប់គ្នា៕ តោះ! ចង់ជ្រាបច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី