មិនមាត់ៗតែក៏ឆ្នាស់ណាស់ដែរ! Ann តាំងចិត្តធ្វើបាប Kimberly តែខកចិត្តព្រោះត្រូវគេធ្វើបាបវិញដល់ថ្នាក់ពោលពាក្យនេះ…..! មានវីដេអូ
អាចនិយាយបានថាជាគូរដែលស្និតស្នាលគ្នាបំផុតក៏ថាបានដែរសម្រាប់តួឯកស្រីទាំងពីរ Ann Thongprasom និង Kimberly អោយតែអ្នកទាំងពីរនៅជាមួយគ្នាពេលណា ដឹងតែមានកម្មភាពគួអោយស្រលាញ់កើតឡើងគ្រប់ពេល ហ្វេនៗសើចតាមព្រាត
ហើយនៅពេលថ្មីៗនេះ Ann ក៏បានបង្ហាញរូបភាពគូរខណៈបានជួប Kim ម្ដងទៀត ដោយសាម៉ីខ្លួនមានវីដេអូខណៈពេលខ្លួនតាំងចិត្តរៀបផែនការធ្វើបាប Kim អមជាមួយឃ្លាថា “ត្រូវតែប្រញាប់ចាត់ការនាងមុន..តែបន្ទិចទៀតរៀបការហើយលែងបានមកអោយម៉ែធ្វើបាបទៀតហើយ @kimmy_kimberley”
ប៉ុន្ដែរឿងនេះមើលទៅដូចជាមិនជោគជ័យទេ ព្រោះនៅពេលចុងបញ្ចប់នៃវីដេអូ Kimberly បានធ្វើបាបវិញធ្វើអោយ Ann ដល់ថ្នាក់ត្រូវលាន់មាត់អោយឈប់ដោយពាក្យថា “ខ្លាចហើយៗ ព្រមចុះចាញ់ហើយៗៗៗ” សំលេងសើចផ្ទុះឡើងភ្លាមៗតែម្ដង
អត្ថបទដោយ : នីត្តា


















