ឯកតកម្មថ្មីត្រូវបានបំបែកនៅក្នុងអ៊ិនស្តាក្រាម! Baifernbah ធ្វើអោយអ្នកតាមដានស្រឡាំងកាំងព្រោះ Look ថ្មីរបស់នាង!!
មិនលើកយកមិននិយាយអោយហ្វែនៗនៅកម្ពុជាបានដឹងលឺមិនបានទេ សម្រស់របស់ចែ Baifernbah សំណប់បេះដូងរបស់យើងបានធ្វើអោយចិត្តរបស់មនុស្សច្រើនណាស់រំជើបរំជួលថ្ងៃនេះ។ រូបថ្មីរបស់តារាស្រីបណ្តាលអោយគ្រប់គ្នាស្រស់ស្រាយហើយងប់ងល់នឹងភាពស្រស់ស្អាតមកពីធម្មជាតិរបស់នាងជាខ្លាំង។

ថ្ងៃនេះកញ្ញា Baifernbah បានផុសរូបក្នុងឆុតពណ៌ផ្ទៃមេឃចូលក្នុងអ៊ិនស្តាក្រាមដែលបានធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតជាច្រើនស្រឡាំងកាំងព្រោះស្រស់ស្អាតប្រៀបដូចជាម្ចាស់ក្សត្រីនៅក្នុងរឿង Disney ។ ផ្ទៃមុខ ស្បែក ដងខ្លួន និងឧរ៉ាស្រីស្អាតដែលចេញមកពីក្នុងរបស់នាងពិតជាបានទាក់ទាញចិត្តអ្នកតាមដាន និងហ្វែនៗរបស់នាងបានយ៉ាងពិតប្រាកដមែនដោយបន្ទាប់ពីតារាស្រីផុសមិនទាន់បានប៉ុន្មានម៉ោងផងមានអ្នក like រូបជិត ៤សែននាក់ហើយមកទល់ពេលនេះ។

អាចនិយាយបានថា Baifernbah នៅតែជា Baifernbah ជាតារាស្រីដែលមានសម្រស់ស្អាតភ្លឺចែងចាំង ទៅណាមកណាក៏មានតែអ្នកសសើរ លង់ស្រលាញ់ ហើយចង់ជួយគាំទ្រអោយនាងកាន់តែល្បីល្បាញបន្ថែមទៀត។ សម្រាប់ផុសចុងក្រោយរបស់តារាស្រីមិនដឹងថាបានធ្វើអោយចំនួនបុរសដែលចង់បាននាងមកធ្វើជាមិត្តស្រីកើនឡើងដល់កម្រិតណានោះទេ ហ្វែនៗអាចរងចាំស្តាប់តែពត៌មានបានមិនយូទេមុខជាមានតារានេះ តារានោះប្រកាស់ថាចាប់អារម្មណ៍នាងជាក់ជាមិនខាន។
អត្ថបទដោយ សា





