អូហូ! ខួបកំណើត សុខ សីឡាលីន ឆ្នាំនេះទទួលបានពាក្យជូនពរ និងកាដូច្រើនណាស់!(មានរូបភាព)

ពិតជាចាប់អារម្មណ៍ខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ មានបណ្ដាញសង្គមរបស់សិល្បៈករ សិល្បៈការិនីជាច្រើន បាននាំគ្នាបង្ហោះសារជូនពរថ្ងៃកំណើតរបស់តារាចម្រៀងស្រីកំពុងឡើងកូតគឺកញ្ញា សុខ សីឡាលីន។

ក្នុងនោះផងដែរ នៅថ្ងៃកំណើតរបស់នាងឆ្នាំនេះ មិនត្រឹមតែទទួលបានពាក្យជូនពរជាច្រើននោះទេ សូម្បីតែកាដូក៏នាងទទួលបានច្រើនដែរ រហូតដល់នាងធ្វើការ  Live តាមបណ្ដាញសង្គមអរគុណ និងបង្ហាញអារម្មណ៍រំភើប ដែលគ្រប់គ្នាស្រលាញ់គាំទ្រនាងខ្លាំងបែបនេះ។

គួរបញ្ជាក់ផងដែរថា ខួបកំណើតកញ្ញា សុខ សីឡាលីន ឆ្នាំនេះ នាងពុំបានរៀបចំកម្មវិធីអ្វីធំដុំឡើយ គ្រាន់តែញាំអាហារជុំគ្នាជាមួយនិងក្រុមគ្រួសារ បងប្អូនសាច់ញាតិតែប៉ុនណោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី