មិនរស់ទេលើកនេះ គូជីនឆ្លងប្រទេស!! តារាខេផប់កូរ៉េ jacksonwang852g7 បង្ហាញភាពស្និតស្នាលជាមួយ MILLI តារាថៃកណ្តាលឆាកបើកកម្មវិធីកីឡាបាល់ទាត់!
កំពុងជាប់និន្នាកានៅក្នុង Twitter របស់ប្រទេសថៃនិងសង្គម K-POP យ៉ាងខ្លាំងក្លាសម្រាប់ប្រធានបទ jackson-MILLI ដែលកើតមានឡើងក្រោយមានព្រឹត្តិការណ៍ប្រគុំតន្ត្រិបើកឆាកការប្រកួតប្រជែងកីឡាបាល់ទាត់របស់ពិភពលោកនាថ្ងៃនេះ។ តារា k-pop កូរ៉េប្រុសនិងតារា Rapper ស្រីវ័យក្មេងកំពុងបង្កើតអោយមានហ្វែនៗគូជីនថ្មីកើតឡើង។

បន្ទាប់ពីមានឧកាសទៅរួមកម្មវិធីធំរួមគ្នានៅសហរដ្ឋអាមេរិកា jackson និង MILLI ចាប់ផ្តើមមានទំនាក់ទំនងចំណងមិត្តភាពជាមួយគ្នា ហើយថ្ងៃនេះពួកគេក៏បានត្រឡប់មកជួបគ្នាវិញម្តងទៀតនៅប្រទេសថៃ នៅក្នុងព្រឹត្តិការណ៍ធំលំដាប់ពិភពលោក។ តារាទាំងពីរដួងច្រៀងរាំរួមគ្នាយ៉ាងកក្រើកធ្វើអោយទីលានកីឡាទាំងមូលឡើយក្តៅដូចភ្លើង លើសពីនេះទៅទៀតពួកគេបង្ហាញយ៉ាងច្បាស់ថាស្និតស្នាល មើលទៅអាចលើសពីមិត្តភក្តិទៀតផង។


មានអ្នកចូលរួមម្នាក់ថតបាន jackson កំពុងអោនខ្លួនចុះដើម្បីអោយ Rapper ស្រីជិះករបស់គាត់ដូចតួឯកប្រុសស្រីនៅក្នុងរឿងភាគកូរ៉េខាងត្បួង។ ទិដ្ឋភាពនេះហើយដែលនាំអោយអ្នកគាំទ្រតារាទាំងពីរអត់ទ្រាំមិនបាន ទាំងអស់គ្នាក្រោកឈហើយស្រែកហោកញ្ជ្រោស្ទើផ្អើលគេទាំងអស់ដែលបានចូលរួម។

អត្ថបទដោយ





