Mummy ចាំអោយកូនប្រុសកើតមកសិនមិនបាន!! ហ្វែនៗបារម្មណ៍ណាស់ពេលឃើញតារាស្រី duearisara ធ្វើរឿងនេះដាក់កូនក្នុងផ្ទៃទាំងកណ្តាលភ្លៀង!!

ទើបតែបានរៀបចំកម្មវិធីប្រកាសប្រាប់អំពីភេទរបស់បេប៊ីនៅក្នុងផ្ទៃថាជាកូនប្រុសប៉ុន្មានថ្ងៃមុន ថ្ងៃនេះតារាស្រី duearisara នាំកូនប្រុសដែលមិនទាន់កើតទៅរៀនសម Cheer បាល់ទាត់និងចាប់ផ្តើមបន្សាំកូនប្រុសអោយចេញស្រលាញ់កីឡាបាត់ទៅហើយ។ ចុងក្រោយនាងបានធ្វើអោយហ្វែនៗបារម្មណ៍ពីសុវត្ថិភាពរបស់ម្តាយនិងទារកយ៉ាងខ្លាំងដោយសារនៅទីលានកីឡានោះមានភ្លៀងធ្លាក់ខ្លាំង ហើយមានសំឡេងខ្លាំងយ៉ាងរំពងអឺងកង។
បន្ទាប់ពីឃើញអ្នកនាង duearisara ផុសរូបយ៉ាងស្រស់ស្អាតនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “ម៉ាក់ម៉ាក់និងប៉ាប៉ាសូមសម្រាកពីការងារផ្សព្វផ្សាយនានាដើម្បីមកទស្សនា 𝑳𝒊𝒗𝒆𝒓𝒑𝒐𝒐𝒍 ពួកយើងមកសម Cheer លេងៗមុនថ្ងៃមែនទែន😅👌🏻⚽️❤️‍🔥” អ្នកតាមដានស្ទើរទាំងអស់នាំគ្នាចូលខមមិនសសើរពីសម្រស់ ទឹកចិត្តស្រលាញ់កីឡារបស់គ្រួសារតូចរបស់ពួកគេ ហើយក៏នៅមានអ្នកខ្លះព្យាយាមខមមិនប្រាប់ថាព្រួយបារម្មណ៍ពីនាងជាខ្លាំងផងដែល។
ប៉ុន្តែគ្រប់គ្នាជឿជាក់ ១០០% ថាលោក jetsetseb ជាស្វាមីនិងជាប៉ាប៉ាមិនបណ្តោយអោយមានរឿងអ្វីកើតឡើងចំពោះមនុស្សជាទីស្រលាញ់ទាំងពីរនាក់របស់គាត់ឡើយ។ គាត់បានរៀបចំ Full Set ដើម្បីការពារសុវត្ថិភាពពួកគេមានទាំងឆ័ត្រ សំភារ:ចាំបាច់ ហើយមានទាំងអង្គរក្សចាំការពារទៀតផង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា