Dan Woravet ដល់ថ្នាក់ចេញប្រតិកម្មខុសធម្មតាខណៈពេលដែល Pattie ជាសង្សាប្រាប់ថាមិនចូលចិត្តមើលបាល់ទាត់ប៉ុន្ដែធាត់ពិតផ្ទុយស្រលះមានវីដេអូជាភស្ដុតាង
ការប្រកួតបាល់ទាត់ដ៏ធំកាលពីថ្ងៃទី ១០ កក្កដា វាជាការប្រកួតបាល់ទាត់រវាងក្រុម Manchester United និងក្រុម Liverpool នៅពហុកីឡដ្ឋានជាតិ Rajamangala សូមជំរាបប្រាប់ថាជាការប្រកួតដែលមានអ្នកទៅគាំទ្រមើលច្រើនណាស់ ហើយអ្នកល្បីឈ្មោះក្នុងសិល្បៈក៏បានទៅចូលរួមគាំទ្រច្រើនណាស់ដែរ
រួមទាំងគូរស្នេហ៍មួយគូរនេះ Dan Woravet និង Pattie Angsumalin ដែលបានកៀកកើយគ្នាទៅគាំទ្រកីឡាករ Manchester United ដោយខាងស្រីមកជាមួយឈុតដ៏សែនគួអោយស្រលាញ់អាវយឺតពណ៌ក្រហមជាមួយក្រមារបង់ករហើយក៏យកទៅជុំក្បាលជាហ្វេសិនអេមមួយទៀត អាចនិយាយបានថាមកក្នុងស្ទាយបែបសាមញ្ញធម្មតាតែក៏ធ្វើអោយគ្រប់គ្នាលង់ស្រលាញ់ខ្លាំងណាស់ដែរ ប៉ុន្ដែមានកន្លែងទាល់ចិត្តបង Dan ខ្លាំងណាស់ដែរ មិនមែនទាល់ចិត្តរឿងការតែងខ្លួន តែទាល់ចិត្តត្រង់មិត្តស្រីមិនខ្វាយខ្វល់និងខ្លួន ព្រោះតែរវល់ថងរូបកីឡាករយ៉ាងយកចិត្តទុកដាក់ បន្ទាប់មកខាងប្រុសថតវីដេអូដាក់មួយប្រយោគនេះថា “អូនហាអូនប្រាប់ថាអត់ចូលចិត្តមើលបាល់ទាត់ប៉ុន្ដែចូលចិត្តមើលអ្នកទាត់បាល់ តាំងចិត្តតាំងថ្លើមណាស់ ក្រែងចិត្តបងខ្លះក៏បានដែរ “ថ្ងៃ Dan ក្ដៅ” #ក្រហម”
អត្ថបទដោយ : នីត្តា


























