ឃើញហ្វេនៗបារម្ភពេក ហ៊ិន ច័ន្ទនីរ័ត្ន ស្រាប់តែបង្ហោះសារបែបនេះកុំឲ្យបារម្ភតទៅទៀត!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីពេលថ្មីៗនេះ ពិធីការិនីសំបូរប្រជាប្រិយភាពកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបភាពនិងសារបង្ហាញអត្ថន័យប្លែកៗប្រៀបដូចជាមនុស្សកំពុងខូចចិត្ត ធ្វើឲ្យមហាជននិងហ្វេនជាច្រើនសម្ដែងការព្រួយបារម្ភ និងចង់ដឹងថាតារាស្រីរូបនេះមានរឿងអ្វីទៀតផង។

យ៉ាងណាមិញ ដោយសារតែហ្វេនៗសម្ដែងការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្លាំងពេក តារាស្រីរូបនេះក៏បានបង្ហោះរូបភាព និងអមជាមួយសារបកស្រាយ ដើម្បីកុំឲ្យហ្វេនៗមានការព្រួយបារម្ភខ្លាំងបន្ដទៀត យ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«មានឃើញអីអត់? កុំគិតច្រើនអីណា ខ្ញុំអត់មានកើតអីទេណា អត់បានសេដទេកុំបារម្ភ រឿងការងារផ្សេង រឿងផ្ទាល់ខ្លួនផ្សេង អរគុណខ្លាំងណាស់ដែលស្រឡាញ់ និង ចូលចិត្តនាងខ្ញុំ ពិតជារំភើបខ្លាំងណាស់ សូមជូនពរអ្នកទាំងអស់គ្នាសុខភាពល្អ និង ជៀសផុតកូវីដ-១៩»៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី