យើងមិនទាន់បែកគ្នាទេ សូមស្ងាត់!! tongtong_thestar12 បិទមាត់ម្ចាស់ផេកដែលចេញពត៌មានថាគាត់បែកគ្នាជាមួយ Best ដោយរូប១សន្លឹកនៅក្នុងអ៊ិនស្តាក្រាម!

បន្ទាប់ពីផ្អាកចេញវីដេអូ ផ្អាកផុសរូបភាពផ្អែមល្ហែមជាមួយគ្នាមួយរយ: គូរបស់តារាចម្រៀង tonttong_thestar12 និងមិត្តស្រីកញ្ញា Best ត្រូវបានម្ចាស់ផេកឈ្មោះ “เจ๊มอย108” វាយប្រហារយ៉ាងចាស់ដៃដោយនិយាថាពួកគេអស់ promotion ផ្អែមល្ហែមហើយ ពេលនេះកំពុងមានរឿងចង់បែកគ្នា។ ចុងក្រោយសាមីខ្លួននិងឪពុករបស់ខាងស្រីមិននិយាយច្រើនទេ ឆ្លើយតបដោយផុសរូបគ្រួសាររីករាយអោយមើលជំនួសពាក្យអធិប្បាយ ធ្វើអោយ “เจ๊มอย108” បះជើងនិយាយលេងចេញ។
រូបដែលតារាចម្រៀងផុសជារូបបង្ហាញពីសកម្មភាពគាត់និងគ្រួសារខាងស្រីទៅចូលរួមមើលកម្មវិធីប្រកូតកីឡាបាល់ទាត់ទាំងអស់គ្នាយ៉ាងកក់ក្តៅ គាត់ផុសរូបជាច្រើនសន្លឹកជាមួយ Caption ស្នេហាថា “เป็นแฟนแมนยู ก็ไม่ดีเท่ามียูเป็นแฟน ❤️= ជាហ្វែនរបស់មែនញូ ក៏មិនស្មើមាន You ជាហ្វែន (ហ្វែនភាសាថៃប្រែថាសង្សារ)” ។
ផុសរបស់គាត់ធ្វើអោយហ្វែនរាប់សែននាក់ចូលមក like និងខមមិនប្រាប់ថាធូទ្រូងព្រោះពួកគេបារម្មណ៍ខ្លាំងណាស់ក្រោយពេលបានលឺដំណឹងដែលហ្វេសប៊ុកផេកមួយចំនួននិយាយ ស្របពេលដែលអ្នកទាំងពីររវល់មិនដែលមានរូបឬវីដេអូផុសអោយមើលច្រើនដូចមុន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា