កូរ៉េខាងត្បូង ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ស្រាប់ទៅហើយ នូវរឿងរ៉ាវរបស់នាង Goo Hye Sun និងលោក Ahn Jae Hyun ហើយពួកគេបានលែងលះគ្នារួចរាល់ហើយ ប៉ុន្តែក៏នៅតែមានការបកស្រាយពីបញ្ហាដែលបានកើតឡើងនោះផងដែរ។
ក្នុងនោះដែរ នាង Goo Hye Sun បានទម្លាយហេតុផលពិតប្រាកមួយដែលធ្វើឲ្យប្តីរបស់នាងលោក Ahn Jae Hyun សុំលែងលះ ដែលធ្វើឲ្យអ្នកគាំទ្រក៏ដូចជាមហាជន ស្រឡាំងកាំងហួសចិត្ត និងស្ទើរតែមិនជឿថាប្តីនាងហ៊ាន ដល់ថ្នាក់និយាយពាក្យបែបនេះដាក់ប្រពន្ធខ្លួននោះទេ។
នាង Goo Hye Sun បាននិយាយបែបនេះថា៖ “ពេលដែលខ្ញុំសួរគាត់ ថាខ្ញុំបានធ្វើខុសអ្វី? គាត់បានតបមកវិញថា ព្រោះខ្ញុំមិនស៊ិចស៊ី។ ប្តីរបស់ខ្ញុំប្រាប់ខ្ញុំថា មូលហេតុដែលគាត់ចង់លែងលះព្រោះតែចុងសុដន់របស់ខ្ញុំមិនស៊ិចស៊ី។ ហើយបើទោះជាពួកយើងនៅជាមួយគ្នាក៏ពិតមែន ក៏ប៉ុន្តែគាត់ធុញទ្រាន់នឹងជីវិតអាពាហ៍ពិពាហ៍របស់ពួកយើងណាស់ ហើយគាត់សុខចិត្តដេកមើលយូធូបទាល់តែគេងលក់ ដែលបង្ហាញថាគាត់ពិតជាធុញនឹងខ្ញុំខ្លាំងណាស់។
គាត់ទុកខ្ញុំដូចជាខ្មោចនៅក្នុងផ្ទះនេះអញ្ចឹង ចុងក្រោយស្រីម្នាក់ ដែលគាត់ធ្លាប់ស្រលាញ់ខ្លាំង តែពេលនេះគាត់ទុកដូចជាខ្មោចឆៅគួរឲ្យខ្លាចទៅវិញ៕