ឈឺមិនឈឺជារឿងក្នុងចិត្ត! Bella ទៅធ្វើបុណ្យស្ដាប់ធម៌ស្ទើរតែរាល់ថ្ងៃមានម្ដាយទៅក្បែរកូនស្រីជាប់រហូត…..! មានវីដេអូ
ត្រលប់មកប្រើជីវិតនៅលីវបានយ៉ាងស្រស់ស្អាតម្ដងទៀត សម្រាប់តួឯកស្រីល្បីឈ្មោះម៉ឺនលានយ៉ាង Bella Ranee ព្រោះមួយរយៈនេះមានអ្នកខមិនថាស្គមច្រើនជាងមុនតែក៏ស្អាតជាងមុនខ្លាំងណាស់ដែរ ហើយម្នាក់ៗឃើញសាម៉ីខ្លួនទៅណាមកណាមួយរយៈនេះក៏មិនឯការដែរព្រោះមានអ្នកម៉ាក់នៅក្បែរកាយជាប់រហូត ម៉ាក់កូនខ្លួនជាប់គ្នាខ្លាំងណាស់
ដូចជាពេលថ្មីនេះ Bella ទៅធ្វើបុណ្យស្ដាប់ព្រះធម៌ក៏ឃើញមានអ្នកម៉ាក់ទៅជាមួយដែរ អាចនិយាយបានថាស្កប់ស្កល់ចិត្តស្កប់ស្កល់បុណ្យជាមួយគ្នាតែម្ដង មានទាំងទៅសំពះព្រះ ស្ដាប់ព្រះធម៌ និងប្រលែងត្រី ជារូបភាពថ្ងៃឈប់សម្រាករបស់សាម៉ីខ្លួនដ៏សាមញ្ញបំផុត ដោយមុននេះក៏មានរូបភាពនាង ចូលវត្តធ្វើបុណ្យហើយហ្វេនៗនាំគ្នាចូលខមិនផ្ដល់កំលាំងចិត្តជាច្រើន
ចំណែកឯពេលជាក់ស្ដែងនេះក៏មានអ្នកគាំទ្រ ដែលចូលមកខមិនអនុមោទនាជាមួយ Bella និងកោតសរសើរជាមួយស្ទាយងាយៗក្នុងថ្ងៃឈប់សម្រាកអាវយឺតពណ៌សជាមួយខោវខាវប៊ូយ ប៉ុណ្ណឹងក៏គួអោយស្រលាញ់ណាស់ហើយ
អត្ថបទដោយ : នីត្តា




























