អាយុពិត Vicky ភរិយាស្របច្បាប់ Weir គិតថាអាយុឆ្ងាយពី Weir ច្រើនតែតាមការពិត……!

ក្រោយលេចលឺដំណឹងនេះ តារាប្រុសដ៏មានប្រជាប្រិយភាព Weir Sukolwat បានប្រកាសថាខ្លួនរៀបការជាមួយ Vicky ដែលជាមិត្តស្រីក្រៅវិស័យសិល្បៈដែលទាក់ទងគ្នាជាងមួយឆ្នាំ ដោយនិយាយថានារីម្នាក់នេះគួរឲ្យស្រលាញ់ ហើយជានារីម្នាក់ដែលល្អឥតខ្ចោះ ដូច្នេះហើយចង់រៀបការ និងបង្កើតគ្រួសារ ។ ដោយក្នុងឆ្នាំនេះលោកមានអាយុ ៣៧ឆ្នាំហើយ គិតថាអ្វីៗដែលគួរត្រៀមគួរតែត្រៀមរួចរាល់អស់ហើយ។

តាមរយៈប្រព័ន្ធសារព័ត៌មានជាច្រើនប្រភព គេនិយាយបានថាកូនក្រមុំរបស់ Weir គឺស្រស់ស្អាត និងល្អឥតខ្ចោះ ព្រោះទាំងរូបស្អាតទាំងទេពកោសល្យ ហើយមុខរបរក៏ល្អខ្លាំងដែរ ។ លើសពីនេះ មិត្តជិតដិតរបស់ Weir ក៏បាននិយាយផងដែរថា នារីម្នាក់នេះពិតជាស្រស់ស្អាត និងមើលថែ Weir និងម្តាយបានយ៉ាងល្អ។ អាយុពិតរបស់ Vicky គឺអាយុ 35 ឆ្នាំ ក្មេងជាង Weir ត្រឹមតែ 2 ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមើលទៅក្មេងណាស់។
After Footer (Active) - damrei Mr1 Zone2