ចំពោះតារាស្រីល្បីប្រចំាប្រទេសដូចជាកញ្ញាAff Thaksorn និងតារាប្រុសវ័យក្មេងដែលទើបនឹងរះថ្មី Nonkul Chanon ដោយអ្នកទាំងពីរចាប់ដៃគ្នាសម្ដែងរឿងរួមគ្នាជាលើកដំបូងដែលជារឿងលំនាំតាមរឿងចិន Find Yourself។ ថ្មីៗនេះ Aff Thaksorn បានបង្កើតឈុតផ្អែមល្ហែមលេងសើចជាមួយនឹង Nakul ដែលធ្វើឱ្យមហាជនជាច្រើននាំគ្នានិយាយថាខ្ចូតខ្លាំងតែម្ដង ។
នៅក្នុងឈុតវីឌីអូខ្លីមួយនោះគេក៏ឃើញ Aff-Nakul បានបបួលគ្នាដើរលេង លើកដៃកាន់ការ៉េមម្នាក់មួយ ។ពួកគេក៏ខ្វែងដៃគ្នាដូចជាសង្សានឹងគ្នាផងដែរធ្វើឱ្យរូបភាពចេញមកមើលទៅផ្អែមល្ហែម។ ចំណែក អ្នកគាំទ្រជាច្រើនបានស្រែកពេញចិត្តព្រោះរូបភាពដែលគេឃើញគឺគួរឲ្យស្រលាញ់ណាស់។
After Footer (Active) - damrei Mr1 Zone2




