ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ ខាងមុខនេះ កំពូលតារាសម្ដែងថៃលោក Weir នឹងដឹកដៃអនាគតភរិយា ចូលរោងការ ដែលគ្រោងនឹងធ្វើឡើងនៅសណ្ឋាគារប្រណីតដ៏ល្បីកណ្ដាលទីក្រុងបាងកក មានឈ្មោះថា «CAPELLA BANGKOK»។

យ៉ាងណាមិញងាកទៅចាប់អារម្មណ៍សណ្ឋាគារដ៏ល្បីនោះវិញ មើលទៅពិតជាប្រណិតខ្លាំងមែនទែន លក្ខណៈជាលំដាប់អភិជន មានបន្ទប់ធំទូលាយអាចទទួលភ្ញៀវបានរហូតទៅដល់ ៩០០ ហើយសណ្ឋាគារមួយនេះក៏មានទីតាំងនៅជួរមាត់ទន្លេរចៅផាយ៉ាង អាចធ្វើឱ្យភ្ញៀវ មើលឃើញទេសភាពដ៏ស្រស់ស្អាត និង មាត់ទន្លេបានយ៉ាងច្បាស់ថែមទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនជាច្រើនពិតជាភ្ញាក់ផ្អើល និងកាន់តែអន្ទះសារចង់ឲ្យថ្ងៃមង្គលការតារាប្រុសរូបនេះមកដល់ឆាប់ៗ អាលនឹងឃើញទិដ្ឋិភាពដ៏ស្រស់ស្អាតក្នុងពិធីមង្គលការនោះផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖








អត្ថបទដោយ៖ស៊ីវលី