ទីបំផុត ហ៊ិន ចាន់នីរ័ត្ន ចេញវីដេអូបកស្រាយក្រោយមហាជនថានាង Prank!(មានវីដេអូ)

កាលពីពេលថ្មីៗកន្លងទៅនេះ មហាជននិងហ្វេនជាច្រើនមានការភ្ញាក់ផ្អើល នៅពេលឃើញពិធីការិនីរូបស្រស់ ហុិន ចាន់នីរ័ត្ន បង្ហោះរូបភាពនិងសារបង្ហាញការសោកសៅ ហាក់បីដូចជាកំពុងតែខកចិត្តនឹងរឿងអ្វីមួយ ខណៈការស្និតស្នាលជាមួយលោក សេង មង្គល ក៏ស្ងប់ស្ងាត់មិនដូចមុនដែរ។

តែយ៉ាងណាមិញ ចំពោះរឿងរ៉ាវទាំងអស់នេះ ថ្វីត្បិតតែម្សិលមិញនេះ កញ្ញាបានបង្ហោះសារកុំឲ្យហ្វេន និងមហាជនជាច្រើនព្រួយបារម្ភក៏ពិតមែន តែក៏មានមហាជនមួយចំនួនបានបញ្ចេញថារឿងនេះគឺកញ្ញា គ្រាន់តែលេងសើច (Prank) ជាមួយតែប៉ុនណោះ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលមានមតិលើកឡើងបែបនេះកាន់តែច្រើន កញ្ញាក៏បានបង្ហោះវីដេអូបកស្រាយនៅក្នុងបណ្ដាញសង្គម TikTok របស់ខ្លួនថា ខ្លួនមិនបាន Prank បងប្អូននោះទេ តែគ្រាន់តែមិនដឹងថាបកស្រាយបែបម៉េច ព្រោះថាវាជាការងារផ្ទាល់ខ្លួន មិនកុំឲ្យបងប្អូនមានការយល់ច្រឡំ និងបារម្ភចំពោះនាងតទៅទៀតផង៕

តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

@monynoth1 Nothing to say 👌👌@hin_channiroth ♬ original sound – Noth

អត្ថបទដោយ៖ស៊ីវលី