ភ្ញាក់ផ្អើលណាស់! Mai Davika ស្រាប់តែទម្លាយថាខ្លួនកំពុងជះលុយជាង២លានដុល្លារធ្វើរឿងនេះសម្រាប់ខ្លួនឯង!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ កំពូលតារាសម្ដែងថៃស្រីល្បីឈ្មោះ Mai Davika ដែលកន្លងមក នាងតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ មិនថាតាមរយៈការបង្ហាញខ្លួនក្នុងវិស័យសិល្បៈ ឬក៏ក្នុងបណ្ដាញសង្គមនោះទេ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នាងបានចូលរួមកម្មវិធីមួយ ដោយបានទម្លាយរឿងដ៏ភ្ញាក់ផ្អើលមួយថា៖

After Footer (Active) - damrei Mr1 Zone2

«បច្ចុប្បន្ននេះនាងកំពុងមានគម្រោងសាងសង់ផ្ទះថ្មីផ្ទាល់ខ្លួន ដែលលុយបានមកពីការសន្សំធ្វើការក្នុងសិល្បៈតាំងពីអាយុ ១៤ ឆ្នាំមកម្ល៉េះ។ ចំណែកផ្ទះធ្វើឱ្យអ្នកមានគុណ Mai បានរៀបចំហើយៗ អញ្ចឹងនាងចង់បំពេញក្តីស្រមៃខ្លួនឯងម្តង ដោយផ្ទះដែលគ្រោងនឹងធ្វើ គឺអាចចំណាយខ្ទង់ ១០០ លានបាត (ប្រមាណជាង ២ លាន ៧ សែនដុល្លារ) ហើយគិតថាអាចនឹងសង់ហើយនៅចុងឆ្នាំនេះ ឬ ដើមឆ្នាំក្រោយ តែនាងសុំលាក់លាក់ទីតាំង និង រូបរាងសិនចាប់ពេលចាប់ផ្ដល់សង់ចាំបង្ហាញក៏មិនយឺតពេលដែរ»

ក្រោយពេលលឺបែបនេះ មហាជនជាពិសេសហ្វេនៗជាច្រើនកាន់តែសរសើរតារាស្រីរូបនេះ ពិតជាពូកែសន្សំលុយពិតមែន រហូលបានរាប់លានដុល្លារសម្រាប់សាងសង់ផ្ទះក្នុងក្ដីស្រមៃ៉របស់ខ្លួន៕ សូមទស្សនារូបភាពខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី