ម៉ែ Aff មុខសុភាពម្លឹងៗទៅលេងតួអង្គខូចម៉េចទៅ? តារាសម្ដែងស្រីជើងចាស់តួឯកស្រីល្បីឈ្មោះនាង Aff Taksaorn មានរឿងភាគថ្មី ឲអ្នកគាំទ្របានតាមដានទស្សនាទៀតហើយ តែមួយរឿងថ្មីនេះប្លែករូបនាងបានប្រថុយសម្ដែងជាតួអង្គដែលខុសពីរឿងមុនៗតែតួអង្គចិត្តអាក្រក់ក្នុងរឿងខុសពីចរិកម៉ែAff ណាស់។
ថែមរឿងភាគថ្មីនេះ Aff បានចាប់ដៃគូជាមួយតារាស្រីស្រករក្រោយគឺតួឯកស្រីនាង Taew Natapohn ដែលទាំងគូសុទ្ធតែល្បីល្បាញពីការសម្ដែងចូលតួបានយ៉ាងសាកសម ថែមរូបសម្រស់វិញគឺមិនចាញ់គ្នានោះឡើយ។ ចង់ដឹងថាម៉ែ Aff រឿងភាគថ្មីនេះខុសពីរឿងភាគមុនៗយ៉ាងណានោះ កុំភ្លេចរង់ចាំតាមដានទស្សនាជាកម្លាំងចិត្តទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ