ដូចជាទៅជាមួយគ្នា!! គូនេះជាគូធ្វើបុណ្យធ្វើទាន Bella ផ្ញើរព្រះធម៌ kongthappeak ផ្ញើរបុណ្យអោយ ហ្វែនៗសប្បាយទាំងចិត្តបានទាំងបុណ្យ!
គួរអោយស្រលាញ់ខ្លាំងណាស់ ហ្វែនៗគូជី Bella-Peak មិនដែលខ្វះទិដ្ឋភាពកក់ក្តៅសប្បាយរីករាយដើម្បីកំសាន្តនោះទេ តារាស្រី Bella Ranee និងលោក Kongthappeak តែងតែមានអ្វីមកចែកចាយអោយពួកគេបានរំភើប ស្ងើចសសរើ ចូលតួហើយគិតច្រើនចង់អោយពួកគេឆាប់ប្រកាសទាក់ទងគ្នាឆាប់ៗគ្រប់ពេលវេលា។

ចុងក្រោយបន្ទាប់ពីខាងស្រីបានផុសផ្ញើរព្រះធម៌អោយអ្នកគាំទ្រនៅក្នុងអ៊ិនស្តាក្រាម ថ្ងៃនេះតួឯកប្រុសកំពុងផ្ទុះព្រោះរឿងភាគល្បីល្បាញលោក Kongthappeak ក៏បានផុសរូបភាពទៅធ្វើបុណ្យហើយសសេរសាជូនបុណ្យអោយគ្រប់គ្នាដូចតារាស្រីដែល។ កញ្ញា Bella បានផុសថា “អាសាពបូជា មានព្រះធម៌មកផ្ញើរ ហើយខ្ញុំសូមអោយបុណ្យកុសលលើកនេះបានទៅដល់គ្រប់គ្នាណាចា 😊🙏🏻” លោក peak ចូល Like ហើយបានផុសនៅថ្ងៃបន្ទាប់ថា:

“យកបុណ្យមកផ្ញើរគ្រប់គ្នាបាទ 🙏🏻🤍” នមោតស:បើសង្កេតមើលត្រង់បល្ល័ង្ករបស់លោកព្រះនិងការតុបតែងខាងលើសាលា វាគឺជាកន្លែងតែមួយ។ តារាប្រុសស្រីអាចនាំគ្រួសារទៅធ្វើបុណ្យរួមគ្នាទៀតហើយ មិនផុសនៅថ្ងៃតែមួយព្រោះមិនចង់អោយមានពត៌មានតែប៉ុណ្ណោះ!
អត្ថបទដោយ សា






