Jirayu_jj ស្មាលារឿងដ្រាម៉ា!! តារាប្រុសកម្មក្រាស់ខ្លាំងដើម្បីរឿង “พิศวาสฆาตเกมส์” ត្រូវសម្រក់ទឹកភ្នែកហើយត្រូវគេវាយដំច្រំធាក់គ្រប់ឈុតឆាក!!
រឿង “พิศวาสฆาตเกมส์” ជារឿងភាគថៃថ្មីរបស់ទូរទស្សន៍បុស្តិ៍លេខប៣ដែលកំពុងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងកំហុក ចាប់តាំងពីវគ្គដំបូងមកទល់ពេលនេះ Rating របស់រឿងនៅខ្ពស់ត្រដែតដដែល។ ដ្រាម៉ាថ្មីមួយនេះមានលោក Jirayu_jj និងកញ្ញា yeenasalas ជាតួឯកប្រុសនិងតួឯកស្រី ពួកគេជួបធ្វើការជាមួយគ្នាជាលើកដំបូងតែក៏ធ្វើបានល្អដូចធ្លាប់រួមសម្តែងជាមួយគ្នាអីចឹងដែល។

បើអោយវិភាគអោយលំអិត “พิศวาสฆาตเกมส์” ជាប់ជានិន្នការបស់វិស័យសិល្ប:ថៃពីព្រោះសាច់រឿងកំសត់ ហើយដោយសាទឹកភ្នែករបស់លោក Jirayu_jj គាត់ចំណាយទឹកភ្នែកមិនដឹងប៉ុន្មានសែនដំណក់ទេគ្រប់ឆាកដែលមានគាត់អ្នកទស្សនារមែងតែយំតាមជានិច្ច។ តួឯកប្រុសរបស់ដ្រាម៉ាមួយនេះគឺកំសត់ខ្លាំងត្រូវបាត់បង់មនុស្សដែលខ្លួនស្រលាញ់ ត្រូវគេធ្វើបាបដោយវាយដំ ត្រូវជាប់គុកគ្រប់សព្វបែបយ៉ាង។

នៅក្នុងបទសម្ភាសន៍តារាប្រុស Jirayu_jj បាននិយាយថាគាត់ជាតួអង្គសាច់កម្មខ្លាំងជាងគេតែម្តង យំរហូតរកទឹកភ្នែកមកយំក្នុងវគ្គបន្តស្ទើរមិនបាន បើរឿងវាយដំច្រំធាក់វិញត្រូវគេជ្រុលដៃវាយមែនទែនញ៉យខ្លាំងបំផុតគិតចាប់តាំងពីគាត់ចេះសម្តែងហើយចាប់អាជីពជាអ្នកសិល្ប:មក។ មកពីការលះបង់គ្រប់បែបយ៉ាងរបស់អាយដលប្រុសនេះហើយដែលធ្វើអោយហ្វែនៗកាន់តែគាំទ្រ តាមដានទស្សនា ហើយនាំគ្នាផុសនិយាយពីរឿង “พิศวาสฆาตเกมส์” រហូតល្បីដល់ស្រុកគេ។
អត្ថបទដោយ សា


