កាយក្បែរបងតែចិត្តក្បែរគេ!! Mattperanee លួចចាប់អារម្មណ៍អ្នកផ្សេងខណ:កំពុងទាក់ទងគ្នាជាមួយលោក songkarn_tae!
ជាប់ឈ្មោះនៅក្នុងសារពត៌មានទៀតហើយសម្រាប់តារាស្រី Mattperanee ម្ចាស់បេះដូងថ្មីរបស់មហាសេដ្ឋី songkarn_tae ដោយចុងក្រោយនេះនាងបង្ហាញជាសាធារណ:ថានាងលួចសម្លឹងមើលបុរសផ្សេងហើយក៏ព្រមធ្វើគ្រប់បែបយ៉ាងដើម្បីបានឃើញមុខរបស់តារាប្រុសដែលកំពុងងល្បីល្បាញខ្លាំងបំផុតម្នាក់នោះ។

ដែលគួរអោយហួសចិត្តបំផុតនោះគឺតារាស្រីហ៊ានធ្វើបែបនេះនៅពេលដែលលោក songkarn_tae កំពុងអង្គុយជិត នាងសំឡឹងមើលអ្នកថ្មីដោយមិនដាក់ភ្នែកមើលទៅបើអាចដូចកន្លែងអង្គុយបាននាងដូបាត់ទៅហើយ។ បើជាអ្នកដទៃគេមិនហ៊ានធ្វើទេព្រោះក្រែងចិត្តមិត្តប្រុសប៉ុន្តែ Mattperanee សុំទោសអ្វីដែលធ្វើទៅបាននាងនឹងធ្វើព្រោះឧកាសបែបនេះវាកម្រណាស់ ហើយម្នាក់នោះគេសង្ហារខ្លាំងណាស់។

បុរសដែលយើងកំពុងនិយាយដល់នោះគឺលោក jacksonwang852g7 តារាខេផប់កូរ៉េខាងត្បូងដែលអញ្ជើញមកជាតារាកិត្តិយសអោយការបើកឆាកប្រកួតកីឡាបាល់ទាត់លំដាប់ពិភពលោកនៅក្នុងប្រទេសថៃ។ Mattperanee និងក្រុមមិត្តភក្តិទិញសំបុត្រ VIP ដែលនៅក្បែរលោក Jackson បណ្តាលអោយតារាស្រីទប់អារម្មណ៍មិនបាន មិនមើលទេកីឡានាងអង្គុយមើលតែតារាកូរ៉េខាងត្បូងរូបនេះតែប៉ុនណ្ណោះ។




អត្ថបទដោយ សា

