គាំទ្រគូ១ណាដែរ Tik-Aum ឬ Hussawee-Aum រឿងថ្មីទំនាក់ទំនងស្នេហាត្រីកោណក្លាយជាប្រធានបទក្ដៅគគុកម្ដងទៀត!

រឿងថ្មីរបស់ប៉ុស្តិ៍លេខ៧ បែបមនោសញ្ចេតនា គឺลมพัดผ่านดาว (Lom Pat Fan Dao) ដោយផលិតឡើងដោយ Tik Jesadaporn ដែលព្រមទាំងទទួលជាតួឯកសំខាន់ក្នុងរឿងនេះផងដែរ។ រឿងនេះដែរ គឺជារឿង Aum Patcharapa បានវិលត្រឡប់មកធ្វើការម្ដងទៀតជាមួយនឹងTik បន្ទាប់ពីបានរួមការងារក្នុងរឿងนางสาวจริงใจกับนายแสนดี ឆ្នាំ២០០៤ ហើយនេះជាលើកដំបូងដែលនាងសម្ដែងជាមួយតួឯកប្រុស Luk Rak ប៉ុស្តិ៍លេខ៧ លោក Kem Hussawee។

រឿង ลมพัดผ่านดาว (Lom Pat Fan Dao) គឺជាស្នាដៃនិពន្ធរបស់ W. Winitchaikul ដែលរឿងរ៉ាវសំខាន់រាយរាប់ពីដំណើរជីវិតស្នេហាត្រីកោណនៅផ្លូវបំបែក ។ Dacha ជាមនុស្សស្រីដែលមានទេពកោសល្យហើយនាងត្រូវសម្រេចចិត្តរវាង Wayu ដែលជាមិត្តប្រុស និង Songwat យុវជន ដែលធ្វើឱ្យនាងសប្បាយចិត្ត ប៉ុន្តែគ្មានអនាគតជាមួយ។
After Footer (Active) - damrei Mr1 Zone2
ដូច្នេះហើយ Dacha ត្រូវសម្រេចចិត្តជ្រើសរើសយកអ្នកណាជាគូនៅថ្ងៃអនាគតរបស់នាង។ ទស្សនិកជន និងហ្វេនៗអាចធ្វើការតាមដានរឿងនេះក្នុងពេលឆាប់ៗនេះ នៅលើកញ្ចក់ទូរទស្សន៍ Channel 7 HD។
Eriya