សល់២ថ្ងៃទៀតរៀបការ Weir ដឹកដៃអនាគតភរិយាទៅធ្វើរឿងនេះជុំគ្រួសារយ៉ាងមានក្ដីសុខ!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា នៅសល់តែ២ថ្ងៃទៀតប៉ុនណោះ កំពូលតារាសម្ដែងថៃល្បីឈ្មោះលោក Weir Sukollawat នឹងដល់ថ្ងៃមង្គលការរបស់ខ្លួនហើយ ពោលគឺនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះតែម្ដង។

យ៉ាងណាមិញខណៈថ្ងៃរៀបមង្គលការកាន់តែខិតជិតមកដល់ យើងក៏បានឃើញតារាប្រុសរូបនេះ ដឹកដៃគូស្នេហ៍ទៅវត្តធ្វើបុណ្យជុំម្តាយ នៅថ្ងៃចូលព្រះវស្សា ដោយបាននាំ Vikki អនាគតភរិយា និង អ្នកម្តាយទៅវត្តធ្វើបុណ្យប្រគេនទៀនវស្សានៅវត្តផងដែរ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត សូម្បីម្តាយ Weir ក៏បានបង្ហាញអារម្មណ៍នៅក្នុងបណ្តាញសង្គម IG របស់ខ្លួនយ៉ាងដូច្នេះដែរថា ៖ «ធ្វើបុណ្យរួមគ្នាចាស៎! នៅថ្ងៃចូលព្រះវស្សា សាធុ សាធុ សាធុ សូមឱ្យកូនៗមានតែក្តីរីករាយ និង ភាពស្ងប់សុខក្នុងជីវិត»៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

 

អត្ថបទដោយ៖ស៊ីវលី