រូបភាពទៅធ្វើបុណ្យរបស់ Bella ត្រូវបានហ្វេនៗយកមកប្រៀបធៀបជាមួយរូប Army Peak ថាជាវត្តតែមួយឬក៏…..! មានវីដេអូ

មានរឿងអោយតាមដានរហូតពីរូបភាពរបស់តួឯកស្រីស្អាត Bella Ranee ខណៈពេលធ្វើដំណើរទៅធ្វើបុណ្យជាមួយអ្នកម្ដាយនិងមិត្តភ័ក្ដ ក្នុងថ្ងៃ Asanha Bucha កន្លងមក ពីរូបភាពរបស់តារាស្រីបានបង្ហោះនៅក្នុង IG គ្រប់គ្នាអោយមេដៃផងបេះដូងផងមានទាំងពាក្យនិងរូប emoji ជាច្រើនទៀត

ហើយនៅពេលថ្មីៗនេះក្នុង IG របស់តារាប្រុសរូបសង្ហាលោក Army Peak បានផុសរូបភាពទៅធ្វើបុណ្យនៅវត្តជាមួយលោកប៉ា Prab Yuttapichai ហើយហ្វេនៗបានទៅចូលរួមអនុមោទនាបុណ្យ

After Footer (Active) - damrei Mr1 Zone2

តាមរយៈរូបភាពរបស់ Bella និង Army ដែលបានផុសធ្វើអោយហ្វេនៗនាំគ្នាពង្រីករូបភាព Photo Hunt យកមកប្រៀបធៀបចង់ដឹងថាដូចគ្នាឬយ៉ាងណា ព្រោះធ្វើតាមរយៈស្ថានភាពក្នុងវត្តស្រដៀងគ្នាខ្លាំងណាស់ ក្រៅពីនេះអ្នកគាំទ្រនាំគ្នាផ្គូរផ្គងដាក់គ្នាខ្លាំងណាស់

អត្ថបទដោយ :នីត្តា