បើកបង្ហាញស្ថានភាព Bird រស់នៅសព្វថ្ងៃ ក្រោយពេល Tangmo ចាកឆ្ងាយជិតកន្លះឆ្នាំ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពេលដែលអតីតតារាសម្ដែងថៃស្រីល្បីឈ្មោះ Tangmo ចាកឆ្ងាយទៅ ពីមួយថ្ងៃទៅមួយថ្ងៃលោក Bird ដែលជាអតីតគូស្នេហ៍ តែងតែបង្ហោះរូបភាព និងអមជាមួយសារនឹករលឹកទៅកាន់ Tangmo នៅក្នុងបណ្ដាញសង្គម IG របស់ខ្លួនជារឿយៗផងដែរ។

យ៉ាងណាមិញ ងាកទៅចាប់អារម្មណ៍ពីស្ថានភាពរស់នៅរបស់លោក Bird បច្ចុប្បន្ននេះវិញ ហាក់បីដូចជារាងធូរស្រាលច្រើនជាមុខខ្លាំងហើយ ដោយគ្រប់គ្នាបានឃើញលោកត្រឡប់មកប្រើជីវិតដូចដើមវិញ គឺបន្ដអាជីពលក់សម្លៀកបំពាក់តាមអនឡាញរបស់លោក និង ធ្វើដំណើរកម្សាន្តចេញក្រៅខ្លះ មិនសំងំតែក្នុងផ្ទះដូចកាលពីមុននោះទេ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនជាច្រើនពិតជារំភើបចិត្ត និងនៅតែផ្ដល់កម្លាំងចិត្តជូនលោកជារឿយៗថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី