អីយ៉ា! ហ្សូណូ ក្ដោបបានតំណែងគណៈកម្មការលើកដំបូង ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកមួយនេះ!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងដែលល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាសជាច្រើនឆ្នាំមកហើយគឺលោក ហ្សូណូ ដែលបច្ចុប្បន្ននេះលោកនៅតែរក្សារកេរ្តិ័ឈ្មោះ និងភាពល្បីល្បាញបានខ្លាំងដដែល ពោលគឺលោកតែងតែលេចមុននៅក្នុងកម្មវិធីប្រគុំតន្រ្តីធំៗ មិនសូវអាក់ខាននោះទេ។

ជាក់ស្ដែងស្រាប់តែនៅមុននេះបន្ដិច មហាជននិងហ្វេនជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលឃើញផេកផ្លូវការបស់ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kid Cambodia បានបង្ហាញរូបភាពគណៈកម្មការថ្មីក្នុងរដូវកាលទី ៣ នេះ ទោះពុំបានបង្ហាញរូបភាពច្បាស់ថាជាតារារូបណាមែន ប៉ុន្តែតាមរយៈរូបភាពនេះ មហាជនអ្នកគាំទ្រច្បាស់ថាជា លោក ហ្សូណូ​ តែម្ដង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ និងរំភើបដែលទីបំផុតតារាប្រុសរូបនេះ ក្ដោបបានដំណែងជាគណៈកម្មការក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកដំបូងនៅកម្ពុជាយើង ខណៈរដូវកាលមុនគណៈកម្មការចំនួន ៣ រូប គឺ អ្នកនាង ឱក សុគន្ធកញ្ញា, លោក ព្រាប សុវត្ថិ និង អ្នកនាង សួស វីហ្សា៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី