អុញ! តើពិតទេមហាជនផ្ទុះសង្ស័យ អនាគតភរិយា Weir កំពុងមានផ្ទៃពោះ ក្រោយឃើញរូបភាពទាំងនេះ!(មានរូបភាព)

ជាការពិតណាស់នៅសល់តែ២ថ្ងៃទៀតប៉ុនណោះ តារាថៃល្បីឈ្មោះលោក Weir Sukollawat និងដឹកដៃអនាគតភរិយាចូលរោងការហើយ តែស្រាប់តែថ្មីៗនេះមហាជនកំពុងតែផ្ទុះការសង្ស័យថាអនាគតភរិយា Weir កំពុងតែពរពោះកូននៅក្នុងផ្ទៃមុនរៀបការផងដែរ។

ក្នុងនោះផងដែរ មូលហេតុមានការសង្ស័យបែបនេះ ដោយមហាជនចាប់បានតាមរយៈរូបភាពប៉ុន្មានសន្លឹកចុងក្រោយខណៈអនាគតភរិយាលោក Weir ទៅធ្វើបុណ្យជាមួយលោកនិងម្ដាយ មើលទៅហាក់ឃើញពោះនាងរាងធំជាងមុន ហើយនាងចូលចិត្តស្លៀករូបរលុងៗជាជាងស្លៀករឹបបញ្ចេញរាងដូចកាលពីមុនផងដែរ។

យ៉ាងណាមិញ ចំពោះការសង្ស័យនេះ យើងពុំទាន់មានការបញ្ជាក់ ឬ បកស្រាយពីតារាប្រុស Weir នោះទេ ហេតុដូចនេះមានតែរង់ចាំព័ត៌មានបន្ថែមនៅពេលក្រោយតែប៉ុនណោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី