Bow Maylada និយាយអំពីមិត្តប្រុសរបស់នាង Alek Teeradetch ក្នុងបទសម្ភាសន៍ថ្មី។ ថ្មីៗនេះ លោក Alek Teeradetch បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ហើយបានសារភាពថា លោក និងកញ្ញា Bow Maylada ជាគូស្នេហ៍នឹងគ្នា ។ កាលពីម្សិលមិញ ថ្ងៃទី ១៤ ខែកក្កដា កញ្ញា Bow Maylada ត្រូវបានគេសួរថាតើនាងបានឃើញកិច្ចសម្ភាសន៍របស់មិត្តប្រុស Alek Teeradetch ដែរឬទេ?
ជាមួយគ្នានេះ នាងក៏បានអរគុណដល់លោក ដែលបាននិយាយអំពីរឿងនេះ។ តារាស្រីរូបស្រស់ម្នាក់បន្តថានាងកំពុងមើលកិច្ចសម្ភាសន៍នៅចំពោះមុខនាងមានអារម្មណ៍អៀនខ្មាសជាខ្លាំងព្រោះមិនដែលមានអ្នកណាធ្វើបែបនេះចំពោះនាងពីមុនមក។ នាងមានអារម្មណ៍ថាគាត់ជាមនុស្សប្រុសដែលខូលណាស់។
After Footer (Active) - damrei Mr1 Zone2
ពេលសួរថាតើពួកគេនឹងធ្វើដំណើរជាមួយគ្នានៅពេលខាងមុខនោះ Bow Maylada បង្ហើបថាពួកគេមានគម្រោងនៅចុងឆ្នាំ២០២២។ ពួកគេប្រហែលជាទៅប្រទេសជប៉ុន ឬកូរ៉េ សមាជិកគ្រួសាររបស់ពួកគេនឹងចូលរួមក្នុងដំណើរកម្សាន្តនេះផងដែរ។Eriya




