បញ្ហាក្ដៅគគុកដែលហ្វេនកំពុងតែភ័យពេលនេះថា BLACKPINK អាចនឹងបន្តកុងត្រាជាមួយYGដែរឬទេបើសមាជិកម្នាក់ៗជាមហាសេដ្ឋីអស់ហើយ!
ថ្មីៗនេះ JYP Entertainment បានបញ្ជាក់ថា សមាជិកទាំង 9 នាក់នៃក្រុម TWICE បានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយក្រុមហ៊ុន។ ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់បន្ថែមទៀតថា TWICE និង JYP Entertainment “បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបន្តកិច្ចសន្យាដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ភាពស្មោះត្រង់លើភាគីទាំងពីរ និងភាពប្រាកដប្រជាសម្រាប់វឌ្ឍនភាពនាពេលអនាគត”។
មុនពេលមានព័ត៌មានថា TWICE បន្តកុងត្រាជាមួយក្រុមហ៊ុនគ្រប់គ្រង អ្នកគាំទ្រជាច្រើនក៏ឆ្ងល់ថាតើ Blackpink នឹងធ្វើដូចគ្នាបន្ទាប់ពីពួកគេបញ្ចប់ជាមួយ YG នៅឆ្នាំ 2023 ដែរឬទេ?

