Wow wow!! ថ្ងៃនេះ Urassayas សម្តែងរឿងពូកែរហូតទទួលបានពានរង្វាន់ពីស្ថានីយ៍ផលិតខ្សែរភាពយន្តនៅទីក្រុញូយ៉ក!

ជាប់ជាតារាសម្តែងស្រីលំលាប់លេខមួយរបស់ប្រទេសថៃ នៅទ្វីបអាស៊ីមិនគ្រប់គ្រាន់ទេសម្រាប់កំពូលតួឯកស្រី urassayas ធិតាសម្តែងអ្វីក៏សមទទួលបានជោគជ័យគ្រប់រឿងទាំងអស់។ ចុងក្រោយខ្សែរភាពយន្តថ្មីរបស់នាងដែលទើបតែចាក់ផ្សាយចប់ក្នុងខែកក្កដានេះ បានល្បីធ្លាយទៅដល់សហរដ្ឋអាមេរិកាហើយទទួលបានពានរង្វាន់ធំពីកម្មវិធី @newyorkasianfilmfestivalទៀតផង។
មុននេះបន្តិចនៅក្នុងអ៊ិនស្តាក្រាមរបស់តារាស្រីបានផុសរូបគួរអោយអបអរសាទមួយអោយមិត្តភក្តិនិងហ្វែនៗបានចូលរួមរីករាយជាមួយនាងជាច្រើន។ urassayas បានផុសរូបនាងជាមួយពានរង្វាន់របស់ newyorkasianfilmfestival ព្រមជាមួយ Caption សសេរថា “អរគុណច្រើនបំផុត ខ្ញុំរីករាយខ្លាំងបំផុតសម្រាប់ពានកិត្តិយស ហើយសប្បាយចិត្តខ្លាំងដែលបានមកញូយ៉កមកនិយាយអំពីរឿង #fastandfeellove…”
ការដែលមានឧកាសទទួលបានពានរង្វាន់នៅក្រៅប្រទេសជាអារម្មណ៍ថ្មីដែលល្អបំផុតរបស់តារាស្រីក៏ដូចជាសមាគមន៍ក្រុមអ្នកថតរឿងភាពយន្តថៃគ្រប់គ្នា នេះជាមោទនភាពរបស់នាងហើយគ្រប់គ្នាដែលស្រលាញ់វិស័យសម្តែងនិងផលិតរឿង។ មិត្តភក្តិ រួមជាមួយហ្វែនៗមានមោទនភាពចំពោះ urassayas យ៉ាងខ្លាំងក្រៃលែង ដោយបាននាំគ្នាចូលមកអបអរសាទហើយខមមិនសសើរនាងយ៉ាងច្រើនកុះករ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា