Davikah ប្រកាស Comeback!! របស់ថ្មីកំពុងឈានជើងចូលមកដល់ហើយកនយើង ត្រៀមៗ!

កំពុងបានធ្វើអោយអ្នកគាំទ្រច្រោលច្របល់សម្រាប់ផុសចុងក្រោយរបស់តារាស្រី davikah ដែលបានផុសថានាងកំពុងត្រឡប់មកធ្វើរឿងនេះសាជាថ្មីម្តងទៀត។ ទាំងរូបក្នុងឈុតពណ៌ខ្មៅដែលនាងផុសចូលក្នុងអ៊ិនស្តាក្រាម ទាំងសាសសេរដែលនាងព្យាយាមប្រាប់ហ្វែនៗបានទាក់ទាញអារម្មណ៍របស់អ្នកប្រើប្រាស់អ៊ីនធឺណែតយ៉ាងអស្ចារ្យ។

តារាស្រីបានផុសថា “🖤 ថ្ងៃនេះម៉ោង 18.15នាទី ដាវិកាឆាណែល Comeback ហើយណាចា ដាវិរំភើបខ្លាំងណាស់…ជួយតាមដានផ្តល់កំលាំងចិត្តអោយខ្ញុំផងណា.. ត្រឡប់មកលើកនេះមាតិកាច្រើនសម្បើមណាស់ធានាមិនអោយអ្នកទាំងអស់គ្នាធុញឡើយ🥰🤟🏻”

@davikahchannel ជាកម្មវិធី Youtube ដែលតារាស្រីបានបង្កើតឡើងដើម្បីនិយាយណែនាំពីជិវីតរបស់នាង lifestye ចំណង់ចំណូលចិត្ត និងគ្រប់យ៉ាងដែលនាងចង់យកមកចែករំលែកអោយអ្នកគាំទ្រដែលស្រលាញ់នាង ក៏ជាមនុស្សដែលនាងស្រលាញ់បានឃើញនិងបានដឹង។ កន្លងមកបានបញ្ចេញវីដេអូអោយទស្សនាពីព្រោះការងារច្រើនពេក ពេលនេះគ្រប់យ៉ាងកំពុងត្រឡប់មកវិញហើយត្រៀមត្រៀមយើង!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា