មិនបញ្ហាទេ! ទោះអតីតសង្សារជិតរៀបការ តែពេល Bella វីដេអូ Call ជាមួយ James សប្បាយរីករាយខ្លាំងណាស់!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ កំពូលតារាសម្ដែងថៃស្រីល្បីឈ្មោះ Bella Ranee ដែលខណៈពេលនេះមហាជននិងហ្វេនៗជាច្រើន កំពុងតែបារម្ភពីផ្លូវចិត្តនាង ខណៈឃើញលោក Weir ដែលជាអតីតគូស្នេហ៍ជិតចូលរោងការជាមួយគូស្នេហ៍ថ្មីផងដែរ។

យ៉ាងណាមិញខណៈហ្វេនៗនិងមហាជនសម្ដែងការព្រួយបារម្ភ ងាកទៅចាប់អារម្មណ៍តារាស្រីរូបនេះវិញ ហាក់បីដូចជាមិនមានរឿងអ្វីខ្វល់ខ្វាយនៅក្នុងចិត្តនោះទេ ពោលគឺយើងថែមទំាងបានឃើញអ្នកនាង​ និយាយគ្នាក្នុងការឡាយជាមួយលោក James Jirayu ជាមួយទឹកមុខយ៉ាងសប្បាយរីករាយយ៉ាងខ្លាំងថែមទៀតផង។

គួរបញ្ជាក់ផងដែរថា មូលហេតុដែល Bella និង James និយាយគ្នាពោរពេញដោយភាពរីករាយខ្លាំងបែបនេះ ព្រោះតែថ្មីៗនេះខាងស្ថានីទូរទស្សប៉ុស្តិ៍លេខ ៣ បានពាំនាំរឿងចាស់ដែលអ្នកទាំងពីរធ្លាប់សម្តែងរួមគ្នា យកមកត្រៀមចាក់ផ្សាយម្តងទៀត ហើយពេលនោះអ្នកទាំងពីរក៏ឆ្លៀតនិយាយពីរឿងនេះតែម្ដង៕

After Footer (Active) - damrei Mr1 Zone2

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី