មកពីអ្វី? ប៉ែន ស្រីពេជ្រ និង ស្វាមី ខំអរថាបានឃើញមុខកូនស្រីហើយ ស្រាប់តែអត់ទៅវិញ!

ជាការពិតណាស់ សព្វថ្ងៃនេះពិធីការិនី ប៉ែន ស្រីពេជ្រ និង ស្វាមី កំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ចង់ឃើញកូនស្រីដំបូងរបស់ខ្លួន ខណៈជិតដល់ថ្ងៃសម្រាកហើយ។

យ៉ាងណាមិញស្រាប់តែថ្មីៗនេះ យើងបានឃើញតារាស្រីរូបនេះ បង្ហោះរូបភាពនិងសារយ៉ាងភ្ញាក់ផ្អើល ខណៈយប់មិញនេះអ្នកនាង ស្រាប់តែឈឺពោះ អ្នកនាង និងស្វាមី គិតថាបានឃើញមុខកូនហើយ តែកន្លងទៅប្រមាណជា១ម៉ោង ក៏បាត់ទៅវិញផងដែរ។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះអ្នកនាងបានរៀបរាប់ថា៖

«កូនខ្ញុំ Prank ទាំងយប់ ឈឺពោះ ១ ម៉ោង ខំថាចាំមើលតិចមើល ម៉ែឪនេះខំឆ្លេឆ្លា មានណាសំងំតិចដល់ភ្លឺ អត់អីអាលីង មិនដឹងថាមកពីអី»៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី