បើនិយាយពីសម្រស់នៃអ្នកតំណាងសិល្បៈកូរ៉េ ប្រាកដណាស់គឺត្រូវលើកឡើងពី Lee Young Ae តារាសម្ដែង Dae Jang Geum តែងតែត្រូវបានគេសរសើរចំពោះសម្រស់ដូចទេពធីតារបស់នាង។ បើទោះជានាងមានអាយុ៥១ឆ្នាំក៏ដោយ ក៏នាងនៅតែស្រស់ស្អាត។
ថ្មីៗនេះ Lee Young Ae បានចេញមុខជាសាធារណៈម្តងទៀត ហើយអ្នកគាំទ្របានច្រណែននឹងការបង្អួតសម្រស់ដ៏ទាក់ទាញរបស់នាងក្នុងវ័យ 51 ឆ្នាំ ។ ជាពិសេសថ្មីៗនេះ តារាស្រីរូបនេះបានចែករំលែកវីដេអូដែលថតបានអំឡុងពេលថតរូប និងថតពាណិជ្ជកម្មសម្រាប់ម៉ាកយីហោ។
សម្រស់របស់ Lee Young Ae វ័យ ៥១ ឆ្នាំបានទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជនជាមួយនឹងវីដេអូដែលមានរយៈពេល ១ នាទីរបស់នាង Lee Young Ae បានធ្វើឲ្យសាធារណជនភ្ញាក់ផ្អើលជាមួយនឹងសម្រស់ដ៏ទាក់ទាញរបស់នាង។ សូម្បីតែនៅអាយុហាសិបឆ្នាំ ប៉ុន្តែតារាស្រីរូបនេះនៅតែមានស្បែកស្អាត Lee Young Ae ហាក់ដូចជាមិនចាស់ទាល់តែសោះ។
After Footer (Active) - damrei Mr1 Zone2
Eriya

