ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីមួយរយៈពេលមុន មានពាក្យចចាមរាម ថាតារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Mint Chalida កំពុងតែមានគម្រោងចូលរោងការជាមួយនិងគួរស្នេហ៍ដែលទាក់ទងគ្នារយៈពេលជាង៧ឆ្នាំមក។
ក្នុងនោះផងដែរ ក្រោយពេលពាក្យចចាមរាមនេះលេចលឺកាន់តែខ្លាំង ស្រាប់តែកាលពីពីថ្ងៃទី២៤ ខែសីហាកន្លងទៅនេះ នាងក៏បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែតទាក់ទងនិងរឿងនេះថា «ឥឡូវនេះគឺនាងមិនទាន់មានគម្រោង គិតដល់រឿងរៀបការជាមួយមិត្តប្រុសរបស់នាងលោក Puppa ដូចដែលពាក្យចរចាមអារ៉ាមលេចលឺនោះទេ»។
លើសពីនេះទៅទៀត Mint ក៏បានបន្ថែមថា មិត្តភក្ដិរបស់នាង ព្រមទាំងអ្នកដទៃជាច្រើន ក៏បានសួរនាងទាក់ទងនិងរឿងនេះដែរ តែនាងនៅតែនិយាយថាគម្រោងរឿងការគឺនាងមិនទាន់គិតនៅពេលនេះឡើយ៕
អត្ថបទដោយ៖សុីវលី