កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីល្បីឈ្មោះ កញ្ញា រចនា រ៉ាវ៉ាឌី បានធ្វើឲ្យមហាជននិងហ្វេនជាច្រើនចាប់អារម្មណ៍ ជាមួយទិដ្ឋិភាពក្នុងដំណើរកំសាន្តទៅកាន់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ជាមួយស្ទាយ៍លេងខ្លួនយ៉ាងសុីវិល័យ និងមើលទៅពិតជារីករាយយ៉ាងខ្លាំងថែមទៀតផង។

ជាក់ស្ដែងថ្មីៗនេះយើងបានឃើញតារាស្រីរូបនេះ បញ្ចេញរូបភាពច្រើនសន្លឹក ជាមួយស្ទាយ៍លេងខ្លួន ដោយបានស្លៀកពាក់ឈុតពណ៌លឿងចំហទ្រូង និងស្បៃរុំលើក្បាលដូចជនជាតិអារ៉ាប់យ៉ាងទាក់ទាញ អង្គុយថតលើខ្នងអូដ្ឋបង្អួតសម្រស់ ជាមួយស្ទាយ៍សុីអារម្មណ៍មើលទៅពិតជាទាក់ទាញយ៉ាងខ្លាំង។
តាមរយៈរូបភាពនោះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរសម្រស់តារាស្រីរូបនេះ ពិតជាស្រស់ស្អាត ពិសេសពេលនាងតែងខ្លួនបែបជនជាតិគេបែបនេះ កាន់តែទាក់ទាញ នរណាឃើញក៏ចាប់អារម្មណ៍សឹងតែគ្រប់គ្នាដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី