តោះទៅវត្តទៅវ៉ាជាមួយអូន Abigail!! អ្នកនាង chomismaterialgirl ចាប់កូនស្រីសំណប់ចិត្តតែងខ្លួនមិនអោយធ្លាក់ Trend សូម្បីមួយលើក!

បច្ចុប្បន្នអូន Abigail កូនស្រីរបស់អ្នកនាង Chompoo និងស្វាមីលោក Nott កំពុងក្លាយខ្លួនជាចំនុចរសើបរបស់សង្គមសិល្ប:ជាពិសេសនៅក្នុងបណ្តាញសង្គម។ គ្រប់ពេលដែលមានរូបថ្មីរបស់កូនស្រីទី៣នៅក្នុងអ៊ិនស្តាក្រាមយើងតែងតែសង្កេតឃើញមានពត៌មាននិងមាន #ហាសថេក និយាយពីគាត់គ្រប់ពេលវេលា។ ចុងក្រោយអូន Abigail យកចិត្តមនុស្ស ៣សែននាក់បានដោយគ្រាន់តែស្លៀកសំលៀកបំពាក់បែបប្រពៃណីថៃ។

នៅថ្ងៃចូលព្រះវស្សារបស់ប្រទេសថៃអ្នកនាង Chompoo បានរៀបចំចង្វាន់ ស្លាដក់ ផ្កាទៅវត្តដើម្បីធ្វើបុណ្យកុសលរួមគាមួយក្រុមគ្រួសារ ហើយក៏បានរៀបចំតុបតែងខ្លួនអោយកូនស្រីពៅយ៉ាងស្រស់ស្អាត។ បន្ទាប់ពីតារាស្រីផុសរូបកូនស្រីចូលក្នុងអ៊ិនស្តាក្រាម ឃើញហើយនរណាៗក៏ចូលមកសម្តែងក្តីស្រលាញ់ ខ្នាញ់ ចង់ថ្នាក់ថ្មមអូន Abigail ដែល ជាពិសេសអ៊ុំៗអ៊ីៗក្នុងដែលជាតារាតែម្តង។

អ្នកគាំទ្រជឿថានៅមានទៀតមិនទាន់ចប់ត្រឹមប៉ុណ្ណេះទេ Abigail Fashion ត្រូវតែសម្បូរបែបដូចអ្នកម៉ាក់អីចឹង អ្វីដែលជាប្រជាប្រិយភាពនាពេលបច្ចុប្បន្ន អាប៊ីហ្កេលត្រូវស្លៀកពាក់ហើយបង្ហាញអោយអ្នកតាមដានបានមើលទាល់តែបាន។ មីងៗពូៗអាចរងចាំតាមដានទស្សនាជាបន្តបន្ទាប់បាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា