កុំរំលងរឿងនេះអោយសោះ!! Mai x Bright កំពុងវាយលុកទីផ្សារស្រុកក្រៅដោយរឿង คืนนับดาว (Astrophile)!

ចាត់ទុកជារឿងដែលក្មេងៗយុវវ័យនាពេលបច្ចុប្បន្នកំពុងជក់ចិត្តដិតអារម្មណ៍ជាខ្លាំង សម្រាប់រឿង คืนนับดาว (Astrophile) របស់បុស្តិ៍ GMMTV ដែលនំសម្តែងដោយតារាប្រុសស្រីដែលមានអ្នកតាមដានអ៊ិនស្តាក្រាមខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសថៃ។ រឿងរបស់ Davikah និងតួឯកប្រុស Bright ទទួលបានកានិយមគាំទ្រយ៉ាងខ្លាំងក្លាជាពិសេសនៅក្នុងទីផ្សារក្រៅប្រទេស។

คืนนับดาว (Astrophile) ជាសាច់រឿងសិស្សប្អូនប្រុសលួចស្រលាញ់សិស្សច្បងតែមិនមានឧកាសសារភាពព្រោះត្រូវជួបឧបសគ្គជាច្រើនកំឡុងពេលអាចជួបមុខគ្នាបាន ពួកគេត្រូវឃ្លាតគ្នាអស់ជាច្រើនឆ្នាំទម្រាំបានជួបហើយសាងស្នេហាជាមួយគ្នា ។ Bright បញ្ចូលសញ្ចេតនាជាបុរសពោពេញដោយក្តីស្នេហ៍ ក្តីព្រួយបារម្មណ៍ចង់មើលថែរក្សារមនុស្សស្រីបានយ៉ាងមិនគួរអោយជឿ ហើយមិនដែលមានតាំងពីមុនមក។
ចំណែក Mai Davikah សម្តែងជានារីខិតខំប្រឹងប្រែងតស៊ូនឹងជីវិតដើម្បីគ្រួសារនិងមនុស្សជុំវិញខ្លួនដែលនាងស្រលាញ់ ហើយក៏ជាមនុស្សស្រីដែលស្រស់ស្អាតបំផុត ក្នុងរឿងនេះវាប្រៀបដូចនឹងជីវិតពិតរបស់នាងនាពេលឥឡូវនេះដូចច្នេះហើយលទ្ធផលការងារសម្តែងចេញមកគឺល្អឥតខ្ចោះ។ ដោយសាតួឯកប្រុសប្រជាប្រិយភាពខ្ពស់ ប៉ះជាមួយតារាស្រីដែលល្បីល្បាញបំផុតនេះហើយទើបធ្វើអោយរឿង คืนนับดาว (Astrophile) ក្លាយខ្លួនជារឿងភាគថៃដែលមានអ្នករងចាំទស្សនាភាគបន្តច្រើនជាងគេបំផុត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា