ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា អតីតតារាសម្ដែងស្រីកញ្ញា បេនី យាំុង ត្រូវបានមហាជនជាច្រើនសោកស្ដាយនៅពេលដែលនាង ធ្វើការវះកាត់កែសម្ជស្សត្រង់ច្រមុះខុស ធ្វើសម្រស់នាងមិនសូវជាស្រស់ស្អាតដូចមុននោះទេ។
យ៉ាងណាមិញក្រោយកែសម្ជស្សខុសម្ដងហើយម្ដងទៀត ស្រាប់តែកាលពីពេលថ្មីៗនេះ នាងក៏បានសម្រេចចិត្ត ទៅធ្វើការវះកាត់កែច្រមុះនាងសារជាថ្មីនៅប្រទេសកូរ៉េ ធ្វើឲ្យមហាជនជាច្រើនឃើញហើយចាប់អារម្មណ៍ និងចង់ឃើញច្រមុះនាងក្រោយពេលវះកាត់ចុងក្រោយនេះដែរ។
ជាក់ស្ដែងកាលពីប៉ុន្មានម៉ោងមុននេះ នាងបានបង្ហោះរូបភាពជាមួយនិងទម្រង់ច្រមុះនាង ក្រោយពេលវះកាត់ មើលទៅពិតជាស្រួចនិងចេញទម្រង់ស្អាតប្លែកពីមុន ថ្វីត្បិតតែមុខរបួសមិនទាន់ជាសៈស្បើយក៏ពិតមែន។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសម្ដែងអារម្មណ៍សប្បាយចិត្ត និងជូនពរឲ្យនាងឆាប់ជាសៈស្បើយ ដើម្បីទទួលបានច្រមុះដែលនាងពេញចិត្តមកវិញ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី