BTS មិនមានការងារក្រុមប៉ុន្តែ surprise អ្នកគាំទ្របានរាល់ថ្ងៃ!! គ្រប់យ៉ាងចាប់ផ្តើមពី “Jack In The Box” មុខមាត់ថ្មីរបស់សមាជិកម្នាក់ៗ!
Armys ស្ទើរតែយំសោកនៅថ្ងៃដែលក្រុម BTS ប្រកាសថាពួកគេនឹងផ្អាកការងារក្រុមមួយរយ:ហើយក៏មិនទាន់ដឹងថ្ងៃ Comeback ដែលហើយបានសន្យាថាពួកគេនឹងនាំយកអ្វីថ្មីៗមកចែកចាយអោយហ្វែនៗបានទស្សនាកំសាន្តជានិច្ច។ ចុងក្រោយបីសប្តាហ៍បន្ទាប់មកមាន Surprise អោយអ្នកគាំទ្រភ្ញាក់ផ្អើលបានស្ទើររាល់ថ្ងៃមែន។

ចាប់ផ្តើពី Solo Project “Jack In The” របស់សមាជិកដែលពូកែរាំជាងគេលោក J-Hope បានធ្វើអោយសាកលលោកទាំងមូលដឹងពិសមត្ថភាពមួយផ្នែកទៀតរបស់គាត់យ៉ាងច្បាស់។ នៅក្នុង Solo Album គាត់ចេញបទចម្រៀងច្រើនប្រភេទណាស់មានទាំង Rock ទៀតផង នៅមានកម្មវិធីជាច្រើនទៀតដែលបានរៀបចំឡើងដើម្បីគាំទ្រការងារថ្មីដ៏គួរអោយស្ងប់ស្ងែងនេះកាន់តែមានប្រជាប្រិយភាពដូចជា: Party Night ដែលមានសមាជិកទាំងអស់ចូលរួម ហើយធ្វើអោយមានវីដេអូជាច្រើនបែកធ្លាយ។

Armys (អ្នកគាំទ្ររបស់ក្រុម BTS) សប្បាយចិត្តខ្លាំងណាស់ពីព្រោះអាយដលរបស់ពួកគេមិនបោះបង់ពួកគេចោលឡើយ លើសពីនេះទៅទៀតពួកគេបំពេញសន្យាដែលធ្លាប់និយាយអោយអ្នកគាំទ្របានយ៉ាងល្អប្រសើរ។ ទោះបីមិនចម្រៀងលក្ខណ:ក្រុមអោយកំសាន្តប៉ុន្តែពួកគេចេញរបស់ថ្មីដែលមិនធ្លាប់ឃើញពីមុនមកអោយហ្វែនៗបានរំភើប។
អត្ថបទដោយ សា







