Queen is Queen!! អ្នកនាង Chomismaterialgirl ត្រឡប់មកគ្រងបល្ល័ង្គរាជនីផ្សព្វផ្សាយផលិតផលវិញ រូបទី១របស់នាងធ្វើអោយអ្នកជំនាន់ក្រោយគាំង!

បន្ទាប់ពីផ្អាកមិនទទួលការងារអ្វីទាំងអស់ជិតមួយឆ្នាំព្រោះត្រូវយកចិត្តទុកដាក់ចំពោះបេប៊ីកូនទី៣ ថ្ងៃនេះតារាស្រីកំពូលតែមួយគ្មានពី Chomismaterialgirl បានត្រឡប់មកវិញហើយនាងមកព្រមជាមួយផលិតផលប្រែន muimui។ រូបទី១របស់តារាស្រីបានធ្វើអោយគ្រប់គ្នាភ្ញាក់ព្រឺត ជាពិសេសក្មេងៗជំនាក់ក្រោយគឺថានិយាយលែងចេញតែម្តង។
muimui ផលិតផលសម្រាប់យុវវ័យបានរើសតារាតំណាង តារាផ្សព្វផ្សាយមិនខុសមែន ថ្វីត្បិតនាងមានអាយុ ៤១ ឆ្នាំក៏ដោយសម្រស់របស់នាងនៅតែក្មេងដូចយុវតីអាយុ ១៤-២០ ឆ្នាំអីចឹង។ ទាំងទងនឹងឧរ៉ាជាអ្នក Promote ដ៏ទាក់ទាញវិញមិនបាច់និយាយ អ្នកម្តាយកូនបីរបស់យើងមិនដែលធ្វើអោយម្ចាស់ប្រែនណាមួយខកបំណងឡើយ ដោយផុសរូបភ្លាមមានអ្នកចូល like, Comment យ៉ាងច្រើនសន្ធឹកសន្ធាប់។
ពេលនេះផលិតផលទាំងអស់នោះប្រហែលត្រូវបានអ្នកតាមដាន ហើយហ្វែនៗរបស់អ្នកនាង Chomismaterialgirl កក់ទុកអស់ពីស្តុកហើយក៏ថាបាន ដោយសារវាជាទំលាប់និងប្រពៃណីរបស់តារាស្រីផុសលក់អ្វី តែងតែលក់ដាច់គ្មានសល់ហើយបានមុនថ្ងៃកំណត់ទៀតផង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា