លំអិតពីតម្លៃខ្លួនរបស់ davikah ដែលបណ្តាលអោយនាងក្លាយជាសេដ្ឋីនីវ័យក្មេង មានលុយទិញផ្ទះអោយគ្រួសារតម្លៃជាង ១០០លានបាត!!
davikah ជាកំពូលតារាស្រីម្នាក់ដែលល្បីល្បាញបំផុតនាពេលបច្ចុប្បន្ន នាងលេងរឿងអ្វីក៏ផ្ទុះហើយទទួលបានការគាំទ្រពីសំណាក់ហ្វែនៗទាំងក្នុងនិងក្រៅប្រទេសជានិច្ច។ ការខិតខំប្រឹងប្រែងធ្វើការងារអោយល្អរបស់តារាស្រីបានធ្វើអោយតារាងការងាររបស់នាងពេញឆ្លងឆ្នាំ ហើយរកបានចំណូលមហាសាលជារៀងរាល់ឆ្នាំ។

បើអោយបែងចែកជាប្រភេទៗតម្លៃខ្លួនរបស់កញ្ញា davikah ស្ថិតនៅក្នុងលំដាប់ទី ៣ នៃតារាស្រីដែលរកចំណូលបានច្រើនហើយមានតម្លៃខ្លួនថ្លៃបំផុតរបស់ប្រទេសថៃ។ ការងារសម្តែងរឿងមួយវគ្គនាងទទួលបាន ១០៨០០០បាត (មួយរឿងមានច្រើនវគ្គ) ចំណែកការងារចេញតាមកម្មវិធីផ្សេងៗរបស់ davikah នាងគិតមួយកម្មវិធី ២០០០០០ បាត។

ចុងក្រោយចំពោះការងារជាតារាផ្សព្វផ្សាយផលិតផល (Presenter) នាងគិតផលិតផលមួយតម្លៃ ៨ ០០០ ០០០ បាត ដែលតម្លៃទាំងអស់នេះចាត់ទុកថាមិនសូវថ្លៃប៉ុន្មានទេ ជាតម្លៃដែលតារាស្រីគិតអោយធូៗបើធៀបជាមួយសមត្ថភាព និងការខិតខំប្រឹងប្រែងធ្វើការងារដោយមិនរុញរារបស់នាង។
អត្ថបទដោយ សា




